នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រជាកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងសមាជិកសាខា បានអញ្ជើញជាអធិតបីក្នុងពិធីប្រកាសអនុសាខា និងក្រុុមកាកបាទក្រហមឃុំទូទាំងស្រុកបូរីជលសា និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៦គ្រួសារ នៅក្នុងភូមិក្អែកយំ ឃុំបូរីជលសា ស្រុកបូរីជលសារ។អំណោយទាំងនោះរួមមាន អង្ក ១បាវ មី១កេស កន្ទេល១ ឃីត ១កញ្ចប់ និងថវិកាមួួចំនួន។ បន្ថែមពីនោះឯកឧត្តមក៏បានឧបត្ថម្ភស័ង្កសី មេ និងរនាប សម្រាប់ជួយជួសជុលផ្ទះអ្នកមីង រ័ត្ន សុម៉ាលី អាយុ ៤៨ឆ្នាំ រស់នៅភូមិក្អែកយំ ដែលមានសភាពទ្រុឌទ្រោមខ្លាំងរហូតដល់រួចរាល់ជាស្ថាពរ។