ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ បើកកិច្ចប្រជុំដើម្បីពិនិត្យ និងពង្រឹងការងារចាំបាច់មួយចំនួននៅស្រុកបាទី


ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាទី បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពង្រឹងការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមសេនាធិការក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ជា វណ្ណដេត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ព្រមទាំងមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុងស្រុកទូទាំងខេត្ត និងថ្នាក់ដឹកនាំគណបក្សឃុំទូទាំងស្រុកបាទី។
FB_IMG_1474856907325 FB_IMG_1474856912566 FB_IMG_1474856920779 FB_IMG_1474856926672