ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមក្នុងពិធីកាន់បិណ្ឌទី៦ ក្នុងវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ


ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តតាកែវ នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមក្នុងពិធីកាន់បិណ្ឌទី៦ ជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។
ក្នុងឱកាសសំណេះសំណាលជាមួយលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើង ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ព្រមទាំងមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការការពារ និងសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសឱ្យ រីកចំរើនរហូតដល់ពេលនេះទាំងផ្នែកពុទ្ធិចក្រ និងអណាចក្រ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនទាំងអស់ សូមកុំជឿលើ ការញុះញង់ បោកប្រាស់របស់មនុស្សមួយចំនួនដោយបង្វែទោសកំហុស របស់បុគ្គលម្នាក់ ឱ្យទៅជារឿងនយោបាយ ដើម្បីប្រមូលបងប្អូនទៅធ្វើបាតុកម្ម ការពារទោសកំហុសបុគ្គល ដែលនោះគឺជាអំពើខុសច្បាប់ ដែលអាចនាំ ឱ្យកើតមានឡើងនូវចលាចល អស្ថេរភាពក្នុងសង្គមដែលរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋបានខិតខំថែរក្សាមកជាយូរមកហើយ ហើយរាជរដ្ឋាភិបាលក៏នឹងមិនអនុញ្ញាតិឱ្យ មានការធ្វើបាតុកម្មនោះដែរ។
14355037_623092731195550_7078384987077648220_n 14358786_623092051195618_7082587464145177677_n 14358980_623092474528909_6216115209777827801_n 14441019_623092067862283_2607645886846007786_n 14448945_623092767862213_1515288278184961765_n