ពិធីសម្ពោធខ្លោងទ្វា និងសមិទ្ធផលនានាក្នុងវត្តប្រាង្គអណ្តែតស្ថិតក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង


ខ្លោងទ្វា និងសមិទ្ធផលនានាក្នុងវត្តប្រាង្គអណ្តែតស្ថិតក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ តាជី យាជី យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមទាំងកំលាំងកាយចិត្ត និងថវិកាចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្តនេះ។
នេះគឺជាការរួមចំណែកយ៉ាងធំធេងរបស់បងប្អូនក្នុងការចូលរួមបម្រើដល់វិស័យសាសនាដែលជាសាសនារបស់រដ្ឋ ហើយក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់កសាង និងអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ជាចុងក្រោយឯកឧត្តមក៏បានពាំនាំនូវអំណោយមួយចំនួនរួមមានៈតាជីយាយជី ម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១០,០០០រៀល លោកគ្រូ អ្នកគ្រូ ថវិកា ២០,០០០រៀល យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ម្នាក់ៗថវិកា ១០,០០០រៀល និងប្រជាពលរដ្ឋដែលចូលរួមថវិកាម្នាក់ៗ ៥០០០រៀល ដោយឡែកឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវក៏បានឧបត្ថម្ភកម្មវិធីចំនួន ២លាន៦សែនរៀលផងដែរ។
10988098_452455714925920_118214123862271262_o 11110447_452456478259177_7239489091186620547_o 11312790_452454674926024_7192698347345150683_o 11538120_452455934925898_3699019077449893524_o 11539181_452456288259196_4949736400849362206_o