បង្គោលព្រំដែនលេខ ២៧៥ ស្ថិតនៅច្រកទ្វាអន្តរជាតិភ្នំដិន ទិនបៀន ដែលជាបង្គោលចុងក្រោយក្នុងចំណោមបង្គោលចំនួន៣៧ របស់ខេត្តតាកែវដែលជាប់ជាមួយខេត្តអានយ៉ាង និងគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានសម្ភោធនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោក ង្វៀង តាំងយ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការយ៉ាងច្រើនកុះករ។