ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះពិនិត្យ និងប្រជុំពិភាក្សាដើម្បីពង្រឹងការងារព្រំដែនជាមួយមន្ត្រីពាក់ព័ន្ធនានានៅច្រកអន្តរជាតិភ្នំដិន។
រហូតដល់រសៀលថ្ងៃដដែលដោយមានការអញ្ជើញពីប្រជាពលរដ្ឋឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភូមិ ស្ថិតក្នុងភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវ ។ ក្នុងឱកាសនោះឯកឧត្តមក៏បានឧបត្ថមថវិការ ១លាន ៣សែនរៀលសម្រាប់ធ្វើម្ហូបអាហារក្នុងពិធីបុណ្យ ឧបត្ថម្ភ ៤០០ដុល្លារ សម្រាប់រៀបចំអបអរពិធីបុណ្យចូលឆ្នាំក្នុងភូមិ ចាក់ដីចំនួន ១៥០ឡានលប់ក្រលុកនៅក្នុងបរិវេណសាលាបឋមសិក្សាពន្លឺផ្កាយដែលជាសំណូមពររបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលបុណ្យសពកូនប្រុសលោកមេភូមិត្នោតជុំចំនួន ១០០ដុល្លារ ឧបត្ថម្ភស្ត្រីមេម៉ាយដែលមានកូនមានជម្ងឺស្វិតដៃជើងចំនួន ១០០ដុល្លារ។ ក្នុងនោះប្រជាពលរដ្ឋបានស្នើរសុំឯកឧត្តមជីកប្រឡាយមួយខ្សែប្រវែង១៧០០ម៉ែត្រដើម្បីបង្ហូរទឹកស្រោចស្រពដំណាំស្រូវ ជាការឆ្លើយតបឯកឧត្តមបានឱ្យមេភូមិធ្វើសំណើមក ហើយឯកឧត្តម និងក្រុមការងារនឹងខិតខំគៀងគរថវិកាដើម្បីជួយជីកប្រឡាយ១ខ្សែរនេះ។