ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា ០១ខ្នង និងសមិទ្ធផលនានាក្នុងវត្តជ្រោយសំរោង ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ


ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា ០១ខ្នង និងសមិទ្ធផលនានាក្នុងវត្តជ្រោយសំរោង ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជដោយមានការចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការក្នុងខេត្ត សិស្សានុសិស្ស យុវជន ប្រជាការពារ និងប្រជាពលរដ្ឋសរុប ៤៥០៨ អង្គ នាក់។
ក្នុងឱកាសនោះឯកឧត្តមគណអធិបតីបានមានប្រសាសន៍ថា សមិទ្ធផលនានា ដែលកើតមានឡើងនាថ្ងៃនេះគឺជាសក្ខីភាពនៃការ រួបរួម គ្នារបស់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងមហាគ្រួសារខ្មែរ តែមួយ ហើយជាពិសេសគឺដោយសារប្រទេសយើងមានសុខសន្តិភាព ពេញលេញដែលបានមកពីការខិតខំបង្រួប បង្រួមជាតិរបស់រាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនោះឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះប្រជាពលរដ្ឋ ដោយជានិច្ចជាកាលបាន ចុះជាប់ជាមួយប្រជាពលរដ្ឋ នៅព្យាយាមគ្រប់មធ្យោបាយដើម្បីដោះ ស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយឯកឧត្តមកក៏បានពាំនាំនូវអំណោយមួយចំនួនប្រគេន និងជូនដល់ព្រះសង្ឃ តាជីយាយជី យុវជន សិស្សានុសិស្ស និងប្រជាការពារផងដែរ។
12378067_546732392164918_5565771831908094739_o 12472467_546732132164944_471463763459378076_n 12512364_546732418831582_6936991820608454348_n 12901079_546732232164934_4253079344859602953_o 12901511_546732388831585_7739955989777245786_o