ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីចូលរួមជាអធិបតីក្នុងការប្រកួតប្រដាល់ក្បាច់ខ្មែរបូរាណលក្ខណៈអន្តរជាតិ


នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នៅទីលានបាល់ទាត់សាលាគរុកោស្យលភូមិភាគ និងវិក្រឹត្យខេត្តតាកែវ ស្ថានីយ៍ទូរទស្សន៍អប្សរា សហការជាមួយណាហ្គាវ៉ើលបានរៀបចំការប្រកួតប្រដាល់ក្បាច់ខ្មែរបូរាណលក្ខណៈអន្តរជាតិដណ្តើមខ្សែរក្រវ៉ាត់ CBF ក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពី សំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តតាកែវ។
កម្មវិធីនោះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក្នុងនោះក៏មានវត្តមាន ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ព្រមលោក លោកស្រីជាថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយក៏ជាថ្ងៃ ប្រវត្តិសាស្ត្រសម្រាប់ទឹកដីខេត្តតាកែវ ដែលបានរៀបចំការប្រកួតកីឡាប្រដាល់ក្បាច់ខ្មែបូរាណលក្ខណៈអន្តរជាតិដណ្តើមខ្សែរក្រវ៉ាត់នេះ ហើយការប្រកួតថ្ងៃនេះក៏ជាការជម្រុញ លើកកម្ពស់ និងបង្ហាញពីក្បាច់ខ្មែរបូរាណដែលបន្សល់ពី បុព្វបុរសរបស់យើង ជាពិសេសរួមគ្នាថែរក្សាកេរ្តិ៍តំណែលនេះមិនឲ្យបាត់បង់ ដែលស្របទៅហ្នឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភ័ណ្ឌជាតិ។
ជាលទ្ធផលនៃការប្រកួតលក្ខណៈអន្តរជាតិដែលមាន ០៥គូរ គឺកីឡាករកម្ពុជាឈ្នះចំនួន ០២គូរ ស្មើ ០១គូរ និងចាញ់ ០២គូរ។ ដោយឡែកកីឡាករ សែន រ៉ាឌី បានយកឈ្នះលើកីឡាករឡាវហើយបានការពារខ្សែរក្រវ៉ាត់ CBF របស់ខ្លួនបាន សម្រេច។
10352147_288253774679449_3804363170076152891_n 10384672_288254021346091_3383527174432333195_n 10385433_288256451345848_3181906157770940027_n 10417508_288253434679483_2102573040912346252_n 10417508_288253911346102_5854315376189441541_n