ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺមជ្ឈមណ្ឌលការងារខេត្តតាកែវ កំពង់ចាម


ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ក្នុងខេត្តតាកែវត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺមជ្ឈមណ្ឌលការងារខេត្តតាកែវ កំពង់ចាម ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ
លោកជំទាវ ឯកអគ្គរាជទូតស៊ុតអ៊ែត ប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ មជ្ឈមណ្ឌលនេះបង្កើតឡើងក្នុងគោលបំណង អភិវឌ្ឍចំណេះដឹង ជំនាញ ឥរិយាបថ និងបុគ្គលិកលក្ខណៈ របស់សិស្សក្នុងការបំពេញការងារ រួមមានៈ
១. ការប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការ
២. ការអនុវត្តន៏ការងារប្រកបដោយវិជ្ជាជីវៈ
៣. ការរៀបចំ និងកំណត់អាទិភាពការងារ
៤. ការអនុវត្តនីតិវិធីសុខភាព សុវត្ថិភាព និងហានិភ័យការងារ
៥. ការធ្វើសកម្មភាពការងារដែលទាក់ទងទៅនឹងការអភិវឌ្ឍប្រកបដោយនិរន្តភាព។
៦. មានការបណ្តុះបណ្តាលជំនាញផ្សេងៗជាច្រើនទៀត។
1395443_357194571118702_7412283595377097292_n 10336712_357194291118730_8284977275989781648_n 10606065_357194481118711_6856930212016022154_n 10734252_357194844452008_6352231901154228830_n