ឯកឧត្តម ឡាយ វណ្ណៈអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលពិរុទ្ធជន និងទណ្ឌិត ចំនួន ២៩១ នាក់


នៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក Olier អភិបាលព្រះសមាគមន៏ Catholic ប្រចាំភូមិភាគរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលពិរុទ្ធជន និងទណ្ឌិត ចំនួន ២៩១ នាក់ ស្រីចំនួន ០៩នាក់ នៅពន្ធធានាគារខេត្តតាកែវ។ ឯកឧត្តមបាន សម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកជួបបងប្អូន និងបានផ្តាំផ្ញើសូមបងប្អូនទាំងអស់ថែរក្សាសុខភាព ចេះសាមគ្គីគ្នា ចេះរួមរស់ជាមួយគ្នា យើងគឺជាបងប្អូននឹងគ្នា ហើយឯកឧត្តមសង្ឃឹមថាបងប្អូន នឹងកែប្រែកំហុស អប់រំចិត្តរបស់ខ្លួន ក្រោយពេលចេញពីពន្ធធានាគារវិញ ឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ឯកឧត្តម បានឧបត្ថម្ភអង្ករចំនួន ០១តោនជូនពន្ធធានាគារខេត្តតាកែវ។
10885387_372314626273363_2863918978334840554_n 10885402_372314199606739_1361079528662178281_n 10888618_372314276273398_4531497087424728787_n 10888750_372314346273391_5710543816458293053_n 10891702_372314322940060_9105086980700309266_n