ពិធីតាំងពិព័រណ៏ពាណិជ្ជកម្មរបស់ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកុះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល រាជធានីភ្នំពេញ និងប្រទេសវៀតណាម


ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ក្នុងបរិវេណលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្តតាកែវ បាននឺងកំពុងរៀបចំពិធីតាំងពិព័រណ៏ពាណិជ្ជកម្មខេត្ត និងផលិតផលផ្សេងៗសរុប ៨០ស្តង់ ស្រុកទាំង៩ និងក្រុង១របស់ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកុះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល រាជធានីភ្នំពេញ ក្រុមហ៊ុនចំនួន ១៥ក្រុមហ៊ុន និងប្រទេសវៀតណាម។ ពិធីនេះត្រូវបានសម្ពោធកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក គាវ សុវណ្ណធី អភិបាលរងខេត្ត តំណាងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត អភិបាលស្រុក ។
1921934_344958035675689_2506412218289033042_n 10382151_344957972342362_3084247379312238068_n 10609406_344958032342356_751448401171132104_n 10675687_344958105675682_8372450305011521736_n 10733999_344958059009020_598445230628328571_n