ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្ត ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សប្រមាណជិត៥០០នាក់


ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សប្រមាណជិត៥០០នាក់ ដែលអញ្ជើញមកពីវិទ្យាល័យជា ស៊ីម តាកែវ និងវិទ្យាល័យ ហ៊ុន សែន ឈើទាល បានចូលរួមពិធីជួបសំណេះសំណាល ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលរងខេត្ត លោក អ៊ុយ សំអាត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាច្រើននាក់ទៀត។ ក្នុងពិធីនេះគណៈអធិបតីបានមានមតិសំណេះសំណាល ដោយពាំនាំការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំ គឺជាវិស័យអាទិភាពក្នុងការ បណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិ។ គណៈអធិបតីបានបង្ហាញជូនដល់ប្អូនៗឲ្យមើលឃើញពីដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលតស៊ូចាប់តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំគឺ យើងមានសាលាគ្រប់ភូមិ ឃុំ ស្រុក ខេត្តទាំងអស់ ហើយនៅជិតផ្ទះរបស់ប្អូនៗទៀត ដែលធ្វើឲ្យប្អូនមានភាពងាយស្រួលក្នុងការធ្វើដំណើរមកសាលា និងមានឳកាសច្រើនក្នុងការសិក្សា។ លើសពីនេះទៀតគណៈអធិបតីបានសំណូមពរឲ្យប្អូនៗត្រូវខិតខំរៀនសូត្រដោយបែងចែកពេលវេលាឲ្យបានច្បាស់លាស់ ត្រូវគោរពច្បាប់ចរាចរ កុំសេពគ្រឿងញាណ និងចូលរួមថែរក្សាបរិស្ថានយើងឲ្យបានស្អាតជានិច្ច ដើម្បីសុខភាពយើងទាងអស់គ្នា។
13086911_563586103812880_8639685472538223926_o 13116165_562397327265091_8054202416756382360_o 13116268_562397403931750_771802884242345108_o 13123125_562397233931767_235752571380692319_o 13123351_562397157265108_7971098295740929698_o