ល្ងាចថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីអាហារសាមគ្គីដែលបានរៀបចំឡើងដោយគរុសិស្សគ្រូបង្រៀនកម្រិតមូលដ្ឋាន ១២ +២ បង្រៀននៅអនុវិទ្យាល័យ ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។ក្នុងពិធីនេះក៏ទទួលបានការឧបត្ថម្ភរួមមានៈ
១. ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈខេត្តតាកែវឧបត្ថម្ភស្រាបៀរចំនួន ៥០កេស
២. លោក កែវ វ៉ាន្នី ប្រធានខាសារគយ និងរដ្ឋករខេត្តតាកែវ ថវិកា ចំនួន ១០០ ដុល្លារអាមេរិក
៣. លោក តែ ម៉េង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថវិកា ចំនួន ២០០ ០០០រៀល
៤. លោក សុក សិត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និង សំណង់ខេត្ត ថវិកាចំនួន ២០០ ០០០រៀល
៥. លោក សីុវ សុខន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថវិកា ២០០ ០០០រៀល
៦. លោក សុខ ស្រូយ ប្រធានរតនាគារខេត្ត ថវិកា ២០០ ០០០រៀល
៧. លោក ឡុង សាវេត អនុប្រធានអង្គភាពអគ្គីសនីខេត្តថវិកា ២០០ ០០០រៀល
៨. មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ឧបត្ថម្ភ ទឹកក្រូច ២៥កេស និងទឹកសុទ្ធ ២៥យួរ ។