កង្វល់របស់ប្រជាពលរដ្ឋគឺជាកង្វល់របស់ថ្នាក់ដឹកនាំ។ ចំនុចនេះត្រូវបានឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ យកចិត្តទុក្ខដាក់យ៉ាងខ្លាំង ចំពោះទុក្ខលំបាក និងកង្វល់នានារបស់ប្រជាបលរដ្ឋ ព្រមទាំងបានខិតខំស្វះស្វែងរកជំនួយផ្សេងៗដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ជាក់ស្តែងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នេះនៅក្នុងបរិវេណសាលាក្រុងដូនកែវឯកឧត្តមបានចុះចែកអង្ករជូនបងប្អូនប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ ចំនួន ២៣២គ្រួសារ មកពីភូមិទាំង១៤ ក្នុងសង្កាត់បារាយណ៍ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ និងថវិកាមួយចំនួន។