ឯកឧត្តម ឡាយ វណ្ណៈអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់និងរលំផ្ទះនៅតាមភូមិឃុំក្នុងស្រុកបាទី


ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀតបានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថាភាពប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូល និងរលំផ្ទះនៅតាមភូមិឃុំក្នុងស្រុកបាទី ដែលកើតឡើងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ។
ឃុំដែលទទួលរងគ្រោះមានចំនួន ០៦ឃុំក្នុងស្រុកបាទីៈ
-ឃុំក្រាំងធ្នង់ ផ្ទះប្រជាពលរដ្ឋរងគ្រោះ ១៧២ខ្នង ក្នុងនោះរលំទាំងស្រុង ១១ខ្នង
-ឃុំពត់សរ ផ្ទះប្រជាពលរដ្ឋរងគ្រោះ ៤៧ខ្នង ក្នុងនោះរលំទាំងស្រុង ១៦ខ្នង របួសប្រជាពលរដ្ឋ ០៤នាក់
-ឃុំកណ្តឹង ផ្ទះប្រជាពលរដ្ឋរងគ្រោះ ៤៧ខ្នង ក្នុងនោះរលំទាំងស្រុង ៤ខ្នង របួសប្រជាពលរដ្ឋ ០១នាក់
-ឃុំពារាម ផ្ទះប្រជាពលរដ្ឋរងគ្រោះ ០៦ខ្នង
-ឃុំត្រពាំងសាប ផ្ទះប្រជាពលរដ្ឋរងគ្រោះ ០៥ខ្នង ក្នុងនោះរលំទាំងស្រុង ០១ខ្នង
-ឃុំចំប៉ី ផ្ទះប្រជាពលរដ្ឋរងគ្រោះ ០២ខ្នង
-ឃុំក្រាំងលាវ ផ្ទះប្រជាពលរដ្ឋរងគ្រោះ ០៥ខ្នង ក្នុងនោះរលំទាំងស្រុង ០១ខ្នង
សរុបផ្ទះដែលរងគ្រោះចំនួន ២៨៤ខ្នង រលំទាំងស្រុង ៣៣ខ្នង។
ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយនេះ និងមានប្រសាសន៍ថាជាជំហ៊ានដំបូងនឹងឱ្យសាខាកាកបាទក្រហមខេត្តចុះចែកអំណោយជូនប្រជាពលរដ្ឋ ហើយក្រោយមកឯកឧត្តមនឹងប្រមូលកម្លាំងកងទ័ព យុវជនស្ម័គ្រចិត្តដើម្បីជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋវិញដើម្បីមានទីជម្រកស្នាក់អាស្រ័យ។
សូមជម្រាបថាការចែកអំណោយនឹងធ្វើឡើងនៅបរិវេណវត្តកកោះនៅវេលាម៉ោង ០២រសៀល និងបរិវេណវត្តឃ្លាំងមឿង វេលាម៉ោង ០៤រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។
11227061_438013946370097_1549469876407438426_o 11235070_438016436369848_6661867500023295242_o 11251276_438016306369861_3047802588132563479_o 11261733_438015546369937_8495804230618510638_o 11267536_438016156369876_1653813033481070853_o