សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំចំនួន៨ ក្នុងស្រុកបាទី


រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើយដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងសមាជិកសមាជិកាសាខាកាកបាទក្រហម មន្ត្រីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេតតាកែវ យុវជនកាកបាទក្រហម បានអញ្ជើញចុះចែកអំណោយកាកបាទក្រហមដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ចំនួន ២៩៥គ្រួសារក្នុងនោះផ្ទះប្រជាពលរដ្ឋដែលរលំទាំងស្រុងមានចំនួន៤០ខ្នង របួសប្រជាពលរដ្ឋ ០៧នាក់ នៅឃុំចំនួន៨ ក្នុងស្រុកបាទីខេត្តតាកែវ។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅក្នងបរិវេណវត្តកកោះ ចែកជូនប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ និងបរិវេណវត្តឃ្លាំងមឿងចែកជូនចំនួន ២២០គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការរំលែកទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលលោកតែងតែបារម្ភ ព្រមទាំងយកចិត្តទុកដាក់ពីប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយតែងតែផ្តាំផ្ញើ ទូន្មានមន្ត្រីក្រោមឱវាទទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងត្រូវខិតខំយកចិត្តទុក្ខដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
សូមបញ្ជាក់ថាអំណោយដែលចែកជូនប្រជាពលរដ្ឋរួមមាន មុង ១ ភួយ១ តង់១ កន្ទេល ១ ក្រមា ១ សារុង ១ និងអង្ករ ២៥គ.ក្រ។ អំណោយទាំងជាអំណោយបន្ទាន់សម្រាប់ប្រជាពលរដ្ឋដោះស្រាយបញ្ហាបណ្តោះអាសន្ន ហើយចំពោះផ្ទះប្រជាពលរដ្ឋដែលខូចខាតសាខាកាកបាទក្រហមខេត្តនឹងជួយជួសជុលឡើងវិញ រីឯផ្ទះដែលរលំទាំងស្រុងនឹងសាងសង់ឡើងវិញជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
11057650_438825956288896_6704686046299337877_o 11140209_438826832955475_6053530188030160367_o 11201126_438826346288857_8523459464433313977_o 11262482_438826189622206_2666426961440794490_o 11270682_438827189622106_6247961950959904501_o