ពិធីសម្ភោធរមណីដ្ឋានអេកូទេសចរណ៍អភិរក្សត្រីពូជកោះប៊ុនលី


ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅឃុំពុតសរ ស្រុកបាទីខេត្តតាកែវ បានរៀបចំពិធីសម្ភោធរមណីដ្ឋានអេកូទេសចរណ៍អភិរក្សត្រីពូជកោះប៊ុនលី ដែលរៀបចំដោយសហព័ន្ធសហគមន៍នេសាទកោះប៊ុនលីស្ថិតក្រោមអធិបតីភាពឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តមបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។
ក្នុងឱ្យកាសនោះឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាថានឹងខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងតាំងខ្លួនជាអ្នកបម្រើរាស្រ្តឱ្យមានប្រសិទ្ធិភាពបំផុត។
បន្ថែមពីនោះឯកឧត្តមគណអធិបតីក៏បានផ្តាំផ្ញើរប្រជាពលរដ្ឋឱ្យដាំព្រៃលិចទឹកបន្ថែម ជាពិសេសរួមគ្នាការពារធនធានមច្ឆាជាតិនៅក្នុងមូលដ្ឋានឃុំពុតសរ ហើយត្រូវគិតថាធនធានទាំងអស់នេះជារបស់ប្រជាពលរដ្ឋនៅក្នុងឃុំមិនមែនជារបស់រដ្ឋបាលជលផលទេដូច្នេះត្រូវរួបរួមគ្នាការពារ។
ជាចុងក្រោយឯកឧត្តមគណៈអធិបតីក៏បាននាំយកនូវអំណោយមួយចំនួនជូនសហព័ន្ធសហគមន៍នេសាទកោះប៊ុនលីដូចជាៈ ខ្ចុះអង្គុយលេខ ២ ទាទឹក២ បន្ទប់អនាម័យ ២ ថវិការ ២០០០០០០រៀល ។ដោយឡែកប្រគេនព្រះសង្ឍវត្តកោះប៊ុនលី ថវិកា ២០០០០០រៀល និងយាយជីតាជី ថវិកាម្នាក់ៗ ១០០០០រៀល។
8031_332132270291599_2062748208170147775_n 1239498_332135743624585_1015339319221872991_n 1623624_332132673624892_4431516343318261119_n 10175043_332133653624794_8809573873121604566_n