ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកបាទី


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម មាស ឡាំង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សូ ម៉ារ៉ា សហប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី ឯកឧត្តម ជា វណ្ណដេត សហប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកបាទីនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយលោក អ៊ុក រី អតីតអភិបាលរងស្រុក ត្រូវបានតែងតាំងជាអភិបាលស្រុកជំនួសលោក ឡាយ សុខា ដែលត្រូវចូលនិវត្តន៍។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើរលោកអភិបាលស្រុកថ្មីត្រូវខិតខំដឹកនាំស្រុកឱ្យមានវឌ្ឍនភាព ធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំនិងមន្ត្រី ជាពិសេសគឺមិនត្រូវធ្វើជាមន្ត្រីជើង១០ដែលអង្គុយនៅតែការិយាល័យ ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានាដែលគាត់ជួយ ហើយត្រូវទទួលយកការរិះគន់ដើម្បីស្ថាបនា ពីព្រោះការរិះគន់នេះធ្វើឱ្យយើងអភិវឌ្ឍខ្លួនកាន់តែខ្លាំង។
12314684_502494996588658_7993079902806816503_o12309862_502495549921936_1262067728167107998_o12308039_502494993255325_5858835714912951471_o12307383_502495003255324_8023100239488532394_o12314292_502496013255223_582638272501964769_o