ឯកឧត្តម ស្រី បេន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវជូនលោកតាព្រឹទ្ធាចារ្យភារម្យ វោហា ប្រាជ្ញ ឈួន


នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងជាប្រធានកិត្តិយសគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវជូនលោកតាព្រឹទ្ធាចារ្យភារម្យ វោហា ប្រាជ្ញ ឈួន វីរៈសិល្បះករ និងជាមរតកមនុស្សរស់មួយរូបផ្នែកចាប៉ីដងវែង មានជន្មាយុ៧៩ឆ្នាំ និងមានជំងឺប្រចាំកាយមាន ស្ថិតក្នុងភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។អំណោយរួមមានៈ អង្ករ ៥០គ.ក្រ ទឹកដោះគោឆៅ ២ឡូ តែ ១០ កញ្ចប់ ស្ករស ២គ.ក្រ និងថវិកា ៥០០,០០០រៀល។
ក្នុងឱកាសនោះឯកឧត្តមបានសាកសួរសុខទុក្ខចំពោះសុខភាព និងស្ថានភាពជម្ងឺរបស់លោកតាព្រឹទ្ធាចារ្យ ព្រមទាំងបង្ហាញនូវអារម្មណ៏រីករាយដែលបានឃើញលោកតាមានស្ថានភាពរឹងប៉ឹង។ រីឯលោកតាព្រឹទ្ធាចារ្យភារម្យ ប្រាជ្ញ ឈួន ក៏បានបង្ហាញនូវអារម្មណ៍រំភើប និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តតាកែវ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចក្រី ហេង សំរិន និងសម្តេចធម្មពោធិសាល ជា ស៊ីម ដែលតែងតែយកចិត្តទុក្ខដាក់ និងឧបត្ថម្ភគ្រាំទ្រដល់លោកតាជាប្រចាំ និងជាពិសេសគឺដឹកនាំរាជរដ្ឋាភិបាលដែលចាប់ផ្តើមពីបាតដៃទទេក្រោយថ្ងៃរំដោះ ៧មករា ឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចំរើន ព្រមទាំងបានថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសិល្បះរបស់ខ្មែរឱ្យស្ថិតស្ថេរគង់វង្សដល់សព្វថ្ងៃ។
10429469_393176460853846_4889607562021386372_n 10649916_393176084187217_2346518261553004734_n 10958550_393176450853847_4392654750585250986_n 10968338_393176147520544_2630770356956513128_n 10983125_393176430853849_5387849432498427347_n