ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីសម្ពោធអគារភ្នាក់ងារចែកចាយគូបូតា ហ៊ួត ពៅ ខេត្តតាកែវ


ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីសម្ពោធអគារភ្នាក់ងារចែកចាយគូបូតា ហ៊ួត ពៅ ខេត្តតាកែវ និងការដាក់តាំងបង្ហាញផលិតផល ត្រាក់ទ័រសេរី L៥០១៨ នៅឃុំ រនាម ស្រុកទ្រាំងខេត្តតាកែវ លើផ្ទៃដី ១ហិចតាកន្លះ ដែលសាងសង់អស់ថវិកាចំនួន ១,៦០០,០០០ ដុល្លារអាមេរិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា។ អគារត្រូវបានដាក់សម្ភោធនេះគឺបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាយើងមានការអភិវឌ្ឍ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ នៅពេល
សម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅបរទេសម្តងៗគឺសម្តេចបានទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកបណ្តាក់ទុនរកស៊ី ក្នុងប្រទេសយើងគឺដើម្បីបម្រើផលប្រយោជន៏ជូនបងប្អូនប្រជាពលរដ្ឋ។ ក្រុមហ៊ុន Siam Kobutaនេះនឹងរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្មឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ពីព្រោះក្រុមហ៊ុន នេះមានឧបករណ៏ទំនើបៗសម្រាប់បម្រើការងារកសិកម្ម។នេះគឺជាកិត្តិយស និងមោទនភាពរបស់ខេត្តតាកែវ ដែលមានអគារខ្នាតអន្តរជាតិបានកើតឡើងលើទឹកដីដ៏បវរ។
12194703_497385197099638_3761894734177640319_o 12232710_497384300433061_2597447477953349852_o 12239302_497384447099713_6800255576352194591_o 12240275_497386277099530_4546991397284263335_o 12240289_497385190432972_9107778751350309040_o