នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនមន្រ្តីរាជការមន្ទីរសុខាភិបាលខេត្តតាកែវ ។ក្នុងពិធីនេះដែរឯកឧត្តម បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្នុងនោះវិស័យ
សុខាភិបាលគឺស្ថិតក្នុងមុំមួយនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា អាស្រ័យហេតុនេះយើងត្រូវតែខិតខំធ្វើការងារក្នុងគោលបំណងបម្រើបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេសផ្តល់ការផ្តល់ផ្នែកសេវាសុខភាពសាធារណៈ។ ចុងបញ្ចប់ឯកឧត្តម បានសំណូមពរដល់បងប្អូនមន្រ្តីរាជការសុខាភិបាលទាំងអស់ត្រូវចេះសាមគ្គីផ្ទៃក្នុងឲ្យបានល្អ គោរពស្រឡាញ់គ្នាជាបងជាប្អូន។