ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវរបង និងខ្លោងទ្វា ព្រមសមិទ្ធិផលនានាក្នុងវត្តត្រពាំងសំបួរថ្មី ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង


រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវរបង និងខ្លោងទ្វា ព្រមសមិទ្ធិផលនានាក្នុងវត្តត្រពាំងសំបួរថ្មី ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើ និងថ្លែងអំណរគុណដល់លោកយាយឧបាសិកា នួន វណ្ណា អនិកជនខ្មែរនៅសហរដ្ឋអាមេរិក ដែលបានចំណាយថវិការផ្ទាល់ខ្លួនផង និងខិតខំគៀងគរថវិការពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីយកមកកសាងសមិទ្ធិផលនានានៅក្នុងវត្ត ហើយសមិទ្ធិផលទាំងអស់ក៏មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តផងដែរ នេះគឺជាការរួមចំណែកយ៉ាងធំធេងក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ការរួបរួមគ្នាក្នុងការកសាងសមិទ្ធិផលទាំងនេះបង្ហាញពីការសាមគ្គីគ្នា ក៏ដូចជាវប្បធម៌នៃការចែករំលែករបស់ប្រជាពលរដ្ឋកម្ពុជាយើងដើម្បីជួយគ្នាក្នុងការធ្វើឱ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តមបន្តថាពេលនេះស្ថានភាពនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានភាពល្អប្រសើរខ្លាំងណាស់ ពីព្រោះថាតាមរយៈវប្បធម៌នៃការសន្ទនាគ្នារវាងគណបក្សដែលដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងគណបក្សក្រៅរាជរដ្ឋាភិបាលដែលដឹកនាំដោយឯកឧត្តម សម រង្ស៊ី កំពុងតែរួបរួមគ្នាដើម្បីបម្រើផលប្រយោជន៍ជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះយើងជាប្រជាពលរដ្ឋត្រូវតែបន្តរួបរួមសាមគ្គីគ្នាដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យរីកចម្រើនទៅមុខ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានបំពាក់មេដាយស្ថាបនាជាតិជូនដល់ព្រះតេជគុណព្រះចៅអធិការវត្តក៏ដូចជាលោកយាយឧបាសិការដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធិផលនេះ ព្រមទាំងឧបត្ថម្ភថវិការដល់ប្អូនៗសិស្សានុសិស្សដែលច្រៀងចំរៀងបទនគររាជចំនួន ១០នាក់ ម្នាក់១០,០០០រៀល លោកគ្រូអ្នកគ្រូចំនួន ២០នាក់ ទទួលបាន២០,០០០រៀលម្នាក់។
11182057_426549720849853_8551501823779026233_n 11188336_426550930849732_8563093864989713690_n 11188404_426550770849748_1206608115071783051_n 11188486_426551450849680_3313510458965888288_n 11193271_426549620849863_1232675290175474713_n