ឯកឧត្តម ឡាយ វណ្ណៈអនុញ្ញាតិអោយបងប្អូនប្រជាពលរដ្ឋ១២នាក់ ដែលរស់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវចូលជួបនៅ ការិយាល័យរបស់ឯកឧត្តម


ទោះបីជាស្ថិតក្នុងពេលវេលាណាក៏ដោយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហា ឬកង្វល់ផ្សេងៗគឺត្រូវបានឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ តែងតែអនុញ្ញាតិអោយចូលជួប ហើយឯកឧត្តមតែងតែដោះស្រាយបញ្ហា និងក្តីកង្វល់ទាំងនោះប្រកបដោយភាពជោគជ័យ ជាក់ស្តែងនៅវេលាម៉ោង ១១ និង៤០នាទីព្រឹក ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម បានអនុញ្ញាតិអោយបងប្អូនប្រជាពលរដ្ឋ១២នាក់ ដែលរស់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានចូលជួបនៅ ការិយាល័យរបស់ឯកឧត្តមក្នុងសាលាខេត្តតាកែវ។ ជាលទ្ធផលឯកឧត្តមបានដោះស្រាយដីចំនួន ៣០ឡាន ដែលជាការឆ្លើយតបទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចាក់ធ្វើផ្លូវចូលផ្ទះរបស់ក្រុមគាត់ ដោយបងប្អូនប្រជាពលរដ្ឋមិនមានលទ្ធភាពទិញដី។ ក្នុងនោះឯកឧត្តមបានឧបត្ថម្ភជាថវិកាចំនួន ២០០,០០០រៀលជូនដល់បងប្អូនសម្រាប់អាហារថ្ងៃត្រង់។
11875068_472410076263817_4482371980041760928_o 11879091_472410402930451_1160441935501300156_o 11882325_472410592930432_563477950848449819_o 11921877_472410549597103_8543049948331402566_o 11922939_472410399597118_6188105207382571878_o