ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រ បើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំការងារចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់


រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តតាកែវបានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាពឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីប្រធាន មន្ទីរ អង្គភាព អភិបាលក្រុង-ស្រុកទូទាំងខេត្តតាកែវ។
កិច្ចប្រជុំពិភាក្សាអំពីការរៀបចំការងារចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។ ការចុះជួយជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋដឹកនាំដោយឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ លោក អ៊ូច ភា អភិបាលរងខេត្ត និងលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយធ្វើការគៀងគរយុវជនស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធ ព្រមទាំងកម្លាំងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទដើម្បីជួយជួសជុល និងសាងសង់ផ្ទះឡើងវិញជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។
10497461_440023349502490_4204332833507002951_o 11040516_440023336169158_476081617511796140_o 11161701_440023259502499_8074666195307255182_o 11174410_440023449502480_8143652106558551696_o 11247609_440023356169156_3197649274880461415_o