ពិធីអបអរសាទព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា


ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅសួនច្បារបឹងតាកែវបានរៀបចំពិធីអបអរសាទព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះក ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានអាននូវព្រះរាជជីវប្រវត្តិ និងស្នាព្រះហស្ថនានារបស់ព្រះករុណាជាអម្ចាស់តម្កល់លើត្បូង ព្រមទាំងសូមព្រះរាជានុញ្ញាតិ លំឱនកាយ សម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការគ្រងរាជសម្បត្តិរបស់ព្រះ និង
ថ្វាយព្រះពរព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទទួលនូវពុទ្ធពរទាំង បួនប្រការគឹ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ជាទីជ្រោកកោនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។
10407706_344568619047964_2845978758565315230_n 10671229_344568305714662_7926789542867879017_n 10698710_344568542381305_6462864795762567441_n 11358_344568459047980_153963104453583046_n 10392432_344568382381321_7476360204305368743_n