វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត


វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវត្រូវបានប្រារព្វឡើងសម្រាប់ក្រុងដូនកែវ ក្នុងសាលប្រជុំរបស់ទីចាត់ផែនការ និងវិនិយោគរបស់សាលាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត លោក យស់ ណាស៊ី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវ។ ក្នុងពិធីនេះឯកឧត្តម កៅ ឆែ បានលើកឡើងពីគោលបំណងនៃការធ្វើវេទិកានេះគឺដើម្បីៈ
. លើកកំពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា
. លើកកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ
.ផ្តល់ព័ត៌មានស្តីពីការអភិវឌ្ឍន៏ជូនដល់ប្រជាពលរដ្ឋ
.ធានាបានក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ
.ឆ្លើយតប និងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ។
បន្ទាប់ឯកឧត្តមបានដោះស្រាយបញ្ហាមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋបាលលើកឡើងដែលពាក់ព័ន្ធទៅលើបញ្ហា៤រួមមានៈ
១.ផ្នែកវិស័យសេដ្ឋកិច្ច
២.ផ្នែកវិស័យសង្គមកិច្ច
៣.ផ្នែកវិស័យគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ
៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សារណៈ
1484204_357558284415664_6553650769989182854_n 10169240_357558094415683_5266962738285030004_n 10353583_357557841082375_8321678494416636427_n 10440200_357558397748986_1420486468717507269_n (1)