ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៤ ទិសដៅឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ប៉ុន ណារិទ្ធិ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ញ៉ឹម វណ្ណដា ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក យស ណាស៊ី អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការចំណុះសាលាខេត្ត ក្រុង-ស្រុក និងមន្ទីស្ថាប័ននានាទូទាំងខេត្តតាកែវ។