ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត


ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី មន្ត្រីរាជការជាច្រើននាក់ទៀត។
កម្មវិធីនេះត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងដូចខាងក្រោមៈ
– លោក ណុប ក្រិល ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ៤ ត្រូវបានផ្ទេរទៅកាន់ក្របខ័ណ្ឌដើមវិញ
– លោក អ៊ុន វណ្ណា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៦ ត្រូវបានតែងតាំងជាអភិបាលរងខេត្ត
– លោក ម៉ឹង វុទ្ធី ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ២ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្ត
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីក៏បានប្រគល់ជូនប្រាក់រង្វាន់ភូមិ ឃុំមានសុវត្ថិភាពដល់ភូមិ ឃុំទាំងអស់ទូទាំងខេត្តតាកែវផងដែរ។
11110862_430191680485657_3916146066538285065_o 11165050_430192293818929_5092482179910425615_o 11169802_430192297152262_5707621437212669498_o 11174296_430192247152267_2408421977947198098_o