ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន និងឯកឧត្តម ឡាយ វណ្ណៈចុះសួរសុខទុក្ខ និងចែកថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលពុលនៅបញ្ចុកនៅស្រុកត្រាំកក់


រសៀលថ្ងៃអង្គារ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះសួរសុខទុក្ខ និងចែកថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលពុលនៅបញ្ចុកនៅស្រុកត្រាំកក់ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអង្គរកា ព្រមទាំងបាននាំយកនូវថ្នាំពេទ្យមួយចំនួនមានដូចជាៈ សេរ៉ូម ២៤០ប្លោក ម្ជុលជ័រ ៥០០ ថ្នាំបំបាត់ក្អួត ២០០០គ្រាប់ ថ្នាំបំបាត់ចុកពោះ ២០០០គ្រាប់ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកអង្គរកាដើម្បីព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានផ្តាំផ្ញើរប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជូនពរឆាប់បានជាសះស្បើយ។
10380117_530460127125478_4864520815437324621_o 12694973_530459990458825_2647118586213495700_o 12698450_530460060458818_8516946310396383955_o 12710791_530460280458796_8679302202255385119_o 12710991_530460287125462_9209898492523938449_o