ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញចុះជួបសំណេះ សំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្ត និង លោក លោកស្រី ជានាយក នាយករង នាយិកា នាយិការងនៅស្រុកត្រាំកក់


តាមប្រវត្តិសាស្រ្តបញ្ជាក់ថាប្រទេសកម្ពុជាយើងសល់ផ្ទៃដីប៉ុនសព្វថ្ងៃនេះគឺដោយសារតែយើងបែកបាក់សាមគ្គី មានជំលោះផ្ទៃក្នុង ដណ្តើមអំណាចគ្នា ដូច្នេះហើយក៏បានរត់ទៅពឹងបរទេសឲ្យមកជួយ ដល់ពេលឈ្នះគេកាត់យកម្តងបន្តិចៗ” នេះគឺជាប្រសាសន៏របស់ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញចុះជួបសំណេះ សំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្ត និង លោក លោកស្រី ជានាយក នាយករង នាយិកា នាយិការង នៅព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ និងមានការអញ្ជើជាអធិបតី របស់ ឯកឧត្តម អ៊ិត សុខ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងលោក តែ ម៉េង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក មាស ផុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។ ក្នុងពិធីនេះដែរឯកឧត្តម បានពាំនាំការផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមន្រ្តីអប់រំដែលបានចូលនិវត្តបានបម្រើការងារជូនប្រទេសជាតិជាពិសេសលើផ្នែកអប់រំ លោកគ្រូ អ្នកគ្រូគឺជាអ្នកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍន៏ប្រទេសជាតិ។
ឯកឧត្តមបានលើកពីប្រវត្តិសាស្ត្រដែលប្រទេសយើងបានឆ្លងកាត់ជាច្រើនរបប ហើយបានធ្វើឲ្យប្រទេសយើងជួបការលំបាក អសន្តិសុខ យើងគ្មានសិទ្ធិសេរីភាព ប្រជាពលរដ្ឋជួបគ្រោះអត់ឃ្លាន មានការកាប់សំលាប់ជាតិសាសន៏ឯង(របប ប៉ុល បត) ទាំងអស់នេះគឺដោយសារតែ ការបែកបាក់សាមគ្គីផ្ទៃក្នុង ក៏ឈ្លោះគ្នាឯង ការលាបព៌ណឲ្យគ្នាទៅវិញទៅមក តាមរយៈប្រវត្តិសាស្រ្តនេះគឺជាមេរៀនដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា តើយើងត្រូវធ្វើយ៉ាងណាដើម្បីអភិវឌ្ឍប្រទេសជាតិយើងនោះ? លើសពីនេះទៅទៀត ឯកឧត្តមបានបង្ហាញថាប្រទេសយើងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ មានសុខសន្តិភាព មានឯកភាពជាតិ ដែលទាំងអស់នេះគឺដោយសារតែការដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានតស៊ូជំនះគ្រប់ការលំបាកដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន។
បន្ទប់មកឯកឧត្តម អ៊ិត សុខ បានលើកពីបញ្ហាយុវជន ជាអ្នកបន្តវេន ដូចនេះ លោកនាយក នាយករង នាយិកា នាយិការង ត្រូវខិតខំបណ្តុះបណ្តាលសិស្សទាំងអស់ធ្វើយ៉ាងណាឲ្យគេ ត្រូវខិតខំរៀនសូត្រ អូសទាញគាត់ឲ្យស្រលាញ់ និងចូលចិត្តការសិក្សាដើម្បីក្លាយជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ នឹងអប់រំយុវជនឲ្យនៅឆ្ងាយពីគ្រឿងញាណ ល្បែងពាលាអាវាសែ និងសូមលោកគ្រូ អ្នកគ្រូត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។សូមបងប្អូនកុំជឿការបោកប្រាស់ ការសន្យាខ្យល់ ការញ៉ុះញ៉ុងរបស់បក្សប្រឆាំង ពីព្រោះគេធ្វើដើម្បីគេចង់បានអំណាចទេ។
18387_461802547324570_8504075047385913719_n 10392346_461802517324573_1980535195655644460_n 11700953_461802543991237_6408595942691643447_n 11753291_461802440657914_8605811963872878291_n 11781694_461802473991244_6532487297669259548_n