ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិគណៈកម្មារធិការគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់ខ្ពបត្របែក


ឯកត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត លោកឡាយ ណារិទ្ធ ស្នងការរងខេត្ត ព្រមទាំងលោកប្រធានមន្ទីរជំនាញ លោកអភិបាលស្រុកនិងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិគណៈកម្មារធិការគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់ខ្ពបត្របែក ស្ថិតក្នុងឃុំអូសារ៉ាយ និងទំនប់ព្រៃក្តួច ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងស្រុកដែលបានអនុវត្តយ៉ាងល្អនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង និងរក្សាទឹកបានយ៉ាងល្អដើម្បីទុកប្រើប្រាស់តាមតម្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះឆ្នាំនេះយើងបានជួយនូវគ្រោះរាំងស្ងួតដែលប៉ះពាល់ដល់តំបន់ជាច្រើននៅក្នុងប្រទេសយើង។
13072672_562171563954334_3017107932582939934_o 13072746_562171183954372_9031814671561245456_o 13086661_562170637287760_8491424805532563506_o 13122920_562170870621070_8128649509104257065_o 13123078_562171337287690_2232934058814172299_o