វេទិការសាធារណៈក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេស ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវ


គោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺជាគោលនយោបាយដ៏ចំបងនិងមានសារះសំខាន់បំផុតដែលតម្រូវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន ដូច្នេះហើយនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នាបិវេណវិទ្យាល័យអង្គរកា ក្នុងឃុំត្រពាំងធំខាងត្បួង ស្រុកត្រាំកក់ បានបើកវេទិការសាធារណៈមួយ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេស និងជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវ ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរឃុំ ស្រុក និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។ វេទិការនេះមាន គោលបំណងពិនិត្យមើលលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំនុច បញ្ហាប្រឈម និងលើកទិសដៅបន្តរ ជាពិសេសគឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យនៅជុំវិញ និងក្នុងផ្សារអង្គរកា។
វេទិការនេះត្រូវបានទទួលការចូលរួមបញ្ចេញយោបល់ក៏ដូចជាសំណូមពរយ៉ាងផុសផុលពីប្រជាពលរដ្ឋ ដោយពួកគាត់សំណូមពរឲ្យអាជ្ញាធរយកចិត្តទុក ដាក់លើការបង្ករបង្កើនផលប្រជាពលរដ្ឋដូចជាការផ្តល់ស្រូវពូជជាដើម យកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ផ្សារអង្គរកា និងសូមឲ្យជួយតបណ្តាញអគ្គីសនីឲ្យពួកគាត់បាន ប្រើប្រាស់ផង។ ពាក់ព័ន្ធនិងបញ្ហានេះគណៈអធិបតីបានទទួលយកសំណូមពររបស់ប្រជា ពលរដ្ឋ ហើយនឹងបញ្ជូនស្រូវពូជ ព្រមទាំងណែនាំពីបច្ចេកទេសស្រូវជូន ប្រជាពលរដ្ឋថែមទៀត រីឯផ្សារអង្គរកាឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដោយកន្លងមកផ្សារពុំមានក្រុមហ៊ុនវិនិយោគ ត្រឹមត្រូវទើបពុំមានការគ្រប់គ្រងបានល្អដូច្នេះឯកឧត្តម និងឲ្យអ្នកវិនិយោគ សិក្សាពីគម្រោងវិនិយោគហើយផ្សព្វផ្សាយជូនប្រជាពលរដ្ឋ បន្ថែមពីនោះ ទៀតឯកឧត្តមនិងស្នើសុំឲ្យអគ្គីសនីខេត្តតបណ្តាញអគ្គីសនីចូលក្នុងភូមិចំនួន២ក្នុងឃុំត្រពាំងធំខាងត្បូងនេះឲ្យបានឆាប់បំផុត។
10628577_318963518275141_4487351712414687436_n 10629612_318962438275249_5515469881367675883_n 10645218_318963378275155_2264098926830582902_n 10647235_318962348275258_7814670676439472015_n 10649646_318963748275118_6563176576122063616_n