ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងក្រុមការងារ នៅតែបន្តរចុះចែកសម្ភារសម្រាប់ទារក(បេប៊ីឃីត) ដល់ទារកដែលទើបនឹងកើតចំនួន ០៩នាក់ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នងឃុំអង្គរបុរី ស្រុកអង្គរបុរី ដើម្បីបានដឹង និងយល់កាន់តែច្បាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានផ្តាំផ្ញើរមេភូមិ ក្រុមប្រឹក្សាឃុំ គណៈអភិបាលស្រុកត្រូវយកចិត្តទុក្ខដាក់បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អបំផុត។