ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះ៧ មករា ១៩៧៩ – ៧ មករា ២០១២ គណៈកម្មការរៀបចំ ការប្រឡងសូត្រកំណាព្យ តែងកំណាព្យពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ បានដំណើរការប្រឡងជាផ្លូវការចាប់តាំងពីរថ្ងៃទី ០២ ដល់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០១២ ដោយមាន យុវជននៅទូទាំងខេត្តយ៉ាងច្រើនកុះករមកចូលរួមធ្វើការដាក់ពាក្យ ។ ជាលទ្ធផលគណៈកម្មការបាន ចំរាញ់ជ័យលាភីសូត្រកំណាព្យបានចំនួន០៥នាក់ ។ ចំពោះអត្ថបទកំណាព្យកំពុងធ្វើការវិនិច្ឆ័យ និងដាក់ ពិន្ទុយ៉ាងសុក្រឹត្យពីគណៈកម្មការ ។