ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ បានប្រារព្ធពិធីសម្ពោធរបង ក្លោងទ្វារ និងផ្លូវបេតុង ក្នុងវត្តសំរោងពន្លៃ ស្ថិតនៅឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាប្រតិភូអមដំណើរយុវជនកាយរិទ្ធ កាកបាតក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងលោកតា លោកយាយ អុំពូមីង ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។
នេះជាសមិទ្ធផលមួយក្នុងចំណោម សមិទ្ធផលច្រើនដទៃទៀត របស់រាជរដ្ឋាភិបាលសម្រាប់ទុកជូនប្រជាពលរដ្ឋ។