លោក ហង់ បូ និងឯកឧត្តម តាន់ មុនីវណ្ណ សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំរវៀងចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ


ដោយអនុវត្តនូវគោលនយោបាយទឹករបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ លោក ហង់ បូ និងឯកឧត្តម តាន់ មុនីវណ្ណ សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំរវៀង បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបានចុះពិនិត្យមើលស្រះទឹកចំនួន០៣កន្លែង ស្ថិតនៅក្នុងភូមិត្រពាំងទ្រា ដែលស្រះទឹកទាំងនេះបានមកពីការគៀងគរជំនួយពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរវៀងដែលមានលោក ហង់ បូ និងឯកឧត្តមតាន់ មុនីវណ្ណ ជាតំណាងនិងបងប្អូន ក្រុមគ្រួសាររបស់សមាជិកក្រុមការងារថ្នាក់មូលដ្ឋានផ្ទាល់ ក្រោមការផ្តួចផ្តើមពីលោក ណុប ភី សម្រាប់ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។
13335575_1110937155595554_9057869763948341849_n 13343111_1110937052262231_319980819904784881_n 13346609_1110937422262194_8487195698297414046_n 13407051_1110937148928888_7386453844075659508_n 13413156_1110937218928881_325997545983055737_n