ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌល តាកែវ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក សំរោង អមដំណើរដោយលោក ស៊ិន សុផល អភិបាលរងស្រុកសំរោង និងក្រុមការងារឃុំ បានអញ្ជើញទៅពិនិត្យការសាងសង់សំណង់ស្ទាក់ទឹក និងជួសជុលទំនប់ចំការដូង ស្ថិតនៅឃុំបឹងត្រាញ់ខាង ជើង ស្រុកសំរោង ។
ទំនប់នេះមានប្រភពមកពីអាងទឹកអង្គព្រះស្ដេច ដែលអាចស្តុបទឹកសម្រាប់ស្រោចស្រពស្រូវ និងដំណាំ របស់ប្រជាពលរដ្ឋឃុំបឹងត្រាញ់ខាងជើង និងឃុំបឹងត្រាញ់ខាងត្បូង បានមួយចំនួនធំផងដែរ។
ទំនប់នេះសាងសង់ក្មុងសម័យប៉ុលពត ហើយបាន បាក់ខូចខាតដោយសារទឹកជំនន់ ប៉ុន្តែបន្ទាប់ពីសាងសង់សំណង់នេះរួច នឹងលែងបាក់ ទឿតហើយព្រោះមានរនេលសម្រាប់បង្ហៀរទឹក ពេលមានទឹកជំនន់។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតបាន ចូលរួមថវិការផ្ទាល់ចំនួន៥០០ដុល្លានិងថវិកាក្រុមការងារ មួយចំនួនទៀត។