ពិធីបិទវគ្គបំប៉ន ពង្រឹងរៀបរយ ដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ


នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានរៀបចំពិធីបិទវគ្គបំប៉ន ពង្រឹងរៀបរយ ដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ ចំនួន ២២០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយុទ្ធភូមិភាគទី៣ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរួចមក ឯកឧត្តម ឡាយ វណ្ណៈ បានចូលរួមអបអរសាទ និងបានផ្តាំផ្ញើដល់ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលទើបបញ្ជប់វគ្គហ្វឹកហ្វឺននានេះ ត្រូគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនក្នុង និងចូលរួមការពារឱ្យបានដាច់ខាតនូវសន្តិភាព ស្ថេរភាពនយោបាយដែលកំពុងមានសព្វថ្ងៃ ជាពិសេសគឺការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីឆន្ទះរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តមបន្តទៀតថាសន្តិភាព និងស្ថេរភាពនយោបាយសព្វថ្ងៃនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺវាកើតឡើងពី ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់បងប្អូនយុទ្ធជនរបស់យើង តស៊ូរំដោះជាតិរហូតទទួលបានជ័យជំនះនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ហើយរួមគ្នាការពារ កសាង និងអភិវឌ្ឍន៍ប្រទេសរហូតដល់សពថ្ងៃក្រោមការដឹកនាំរបស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងត្រូវការពារឱ្យបានជាដាច់ខាត និងមិនបណ្តោយឱ្យជនអគតិធ្វើការញុះញង់ អុចអាល បង្កចលាចលនៅក្នុងសង្គមជាតិរបស់យើងបានឡើយ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់សិក្ខាកាម ដែលទើបបញ្ចប់វគ្គចំនួន ២២០នាក់ ដោយម្នាក់ៗទទួល បានថវិកា ៥០,០០០រៀល។
13903364_861698677265024_4611113422357351717_n 13921118_861698400598385_2560491080505701617_n 13924923_861698713931687_7855882077812851927_n 13872671_861698580598367_8098996182868285401_n 13873124_861698463931712_3996238904539182704_n