នៅព្រឹកថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១២ ខេត្តតាកែវ បានប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៣៣ ទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០១២ យ៉ាងឳឡារឹក អធិកអធម ស្ថិតនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការ គណៈរដ្ឋមន្ត្រី និង លោកជំទាវ ។ ព្រមទាំង មានសមាសភាពចូលរួមជាមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបជាង១ម៉ឺន ២ពាន់នាក់ ។