រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៏ទោ មុំ សាមឺឌី មេបញ្ជាការរងយុទ្ធភូមិភាគ៣ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងរៀបរយដល់នាយទាហាន នាយទាហានរង និងពលទាហានរបស់តំបន់ប្រតិបត្តិការណ៍សឹករងខេត្តតាកែវ ចំនួន ២៧៤នាក់ ដែលបានហ្វឹកហ្វឺនរយៈពេល៣ខែកន្លងមកនេះ។ ក្នុងឱកាសនោះដែរ អភិបាលខេត្តបានកោតសសើរ និងថ្លែងអំណរគុណជូនដល់ បងប្អូនកងទ័ព ជាអ្នកបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារប្រទេសជាតិដោយមិនឲ្យសត្រូវណាមករំលោភបំពានបានល្អ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំជាអ្នកនៅសមរភូមិក្រោយ សូមលើកទឹកចិត្ត ផ្តល់ជាកំលាំងចិត្តជូនបងៗកងទ័ព និងមានជំនឿជាក់លើបងៗទាំងអស់ក្នុងការការពារប្រទេសរបស់យើង ធ្វើឲ្យប្រទេសមានការរីកចម្រើនទៅមុខឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានអញ្ជើញចូលរួមពិសារ និងឧបត្ថម្ភក្នុងកម្មវិធីពិសារអាហារសាមគ្គីជាមួយបងៗកងទ័ព។