ព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ឯកឧត្តម ឌឹម សុវណ្ណារុំ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគោកពោធិ៍ អមដំណើរដោយលោកស្រី ប៊ុន គឹមហុង ប្រធានអនុសាខាកាកបាទក្រហមស្រុក និងជាអភិបាលរងស្រុក និងក្រុមកាកបាទក្រហមឃុំ បានចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយកាកបាទក្រហមខេត្តជូនស្រ្តីទើបសម្រាលកូនចំនួន ១១ នាក់ និងបានកួចព្រលឹងដល់ទារកក្នុងម្នាក់ ២០,០០០រៀល នៅឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ។