ព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្រារព្ធពិធីសំណេះសំណាលបេក្ខជនសមាជិកព្រឹទ្ធសភាជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់មកពីក្រុងដូនកែវ ស្រុកត្រាំកក់ ស្រុកសំរោង និង ស្រុកទ្រាំង ចំនួន២៥០ នាក់ ។ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលស្រុកក្រុង ។
កម្មវីធីស្ថិតនៅក្រោមអធិបតីភាព ឯកឧត្តម នៃ ប៉េណា ជាសមាជិកព្រឹទ្ធសភា ឯកឧត្តម ស្រី បេន អភិបាលខេត្តតាកែវ ឯកឧត្តម ប៉េង ប៉ាត់ ឯកឧត្តម ម៉ុង រិទ្ធី និង ឯកឧត្តម កុក អាន ជាសមាជិកព្រឹទ្ធសភា ។