កម្មវិធីពិសារអាហារសាមគ្គី ជាមួយបងៗកងទ័ព និងគ្រួសារបងៗកងទ័ព នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ


ដើម្បីជាកិច្ចតបស្នងសងគុណ និងដឹងគុណចំពោះបងៗកងទ័ព ដែលហានបូជា សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដី និងការពារមាតុភូមិមិនឲ្យសត្រូវណាមកឈ្លានពានបាននោះ
ជាពិសេសការពារបងប្អូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន នៅល្ងាចថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៏ទោ គង់ ប៊ុនថន មេបញ្ជាការរងយុទ្ធភូមិភាគ៣ និងជានាយសេនាធិការភូមិភាគ៣
ឯកឧត្តម កៅ ឆែ ឯកឧត្តម អ៊ិត សុខ និងឯកឧត្តម គិន ណែត បានអញ្ជើញចូលរួមផ្តល់ជាកិត្តិយសក្នុងកម្មវិធីពិសារអាហារសាមគ្គី ជាមួយបងៗកងទ័ព និងគ្រួសារបងៗកងទ័ព នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ។ សកម្មភាពនេះគឺបង្ហាញពីការដឹងគុណ ផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងថ្នាក់ដឹកនាំ និងបងៗកងទ័ព និងបង្ហាញយកចិត្តទុកដាក់យ៉ាងខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តតាកែវ ហើយក្នុងពិធីនេះដែរឯកឧត្តម ឡាយ វណ្ណៈ បានឧបត្ថម្ភជាថវិកាចំនួន ២,៣០០ដុល្លារអាមេរិក និងBeer ចំនួន ៥០កេស ជូនដល់កម្មវិធី។
12957452_555404767964347_1935899206637196595_o 12961162_555404757964348_2026533431193736499_o 12961320_555404794631011_8407666785470575808_o 12967403_555404671297690_483007598901268362_o