កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១១ ឯកឧត្តម ស្រី បេន អភិបាលខេត្តតាកែវ ព្រមទាំងគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ ៤៧១នាក់ យុវជនកាកបាទក្រហម ៨០នាក់ និង យុវជនគណបក្សប្រជាជនកម្ពុជា ១៦០០នាក់ សរុបទាំងអស់ប្រមាណជិត ៣០០០នាក់ ចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋបានចំនួន ១៥ ហិចតា ស្ថិតនៅភូមិសង្ហា និង ភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។