ព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១១ យុវជនកាយរឹទ្ធិ ១០០នាក់ យុវជនកាកបាទក្រហម ១០០នាក់ និងសិស្សានុសិស្ស ជាច្រើននាក់ បានចូលរួមក្នុងពិធីសម្ពោធអាគារសិក្សា ១ខ្នងមាន ៦បន្ទប់ នៅក្នុងអនុវិទ្យាល័យ សុខ អាន ក្រពុំឈូក ស្ថិតក្នុង ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ។ ពិធីនេះ ស្ថិតនៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី