នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៣ ឯកឧត្តម សួង ម៉េងគា បានដឹកនាំក្រុមការងារចុះជួយឃុំអង្គប្រាសាទ ជួប សំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ១៥៣០ នាក់ ដែលអញ្ជើញមកពី ភូមិក្របាក់ ទួលស្វាយ លន្ទះ និងភូមិស្វាយធំ។ ឯកឧត្តមបានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជា ជាពិសេសពីសំណាក់សម្តេចទាំង០៣ ជម្រាបជូនអំពីលេខរៀងគណបក្សប្រជាជនកម្ពុជាក្នុងសន្លឹកឆ្នោត និងបានពន្យល់ពីរបៀបគូសសន្លឹកឆ្នោត។ ក្នុងឳកាសនេះដែរ ឯកឧត្តម បានចែកជូន០១នាក់ទទួលបាន សារ៉ុង០១ និងថវិកាចំនួន ១០.០០០រៀល។ នៅព្រឹកនោះដែរេកឧត្តម បានអញ្ជើញពិនិត្យ និងជំរុញការងារសាងសង់ផ្លូវលំ០១ ខ្សែស្ថិតក្នុងភូមិក្របាក់ ឃុំអង្គប្រាសាទ។