រសៀលថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១១ លោក អៀង អូននី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារយុវជនខេត្តបានដឹកនាំក្រុម Facebook ថ្នាក់ខេត្តធ្វើការប្រជុំដើម្បីត្រួតពិនិត្យ វាយតម្លៃ លើការអនុវត្តការងារនាពេលកន្លងមក ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តការងារបន្តទៅទៀត ពិសេស លោក អៀង អូននី បានសំណូមពរអោយក្រុម Facebook ខិតខំពង្រឹងសមត្ថភាពការងារ មានការទទួលខុសត្រូវ ចេះគោរព ស្រលាញ់គ្នា ជួយគ្នា និងសាមគ្គីភាពគ្នាជាធ្លុងមួយ ។