យុវជន និងសិស្សានុសិស្ស ចំនួន ២,៣៩១នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ៩៩នាក់
មកពីវិទ្យាល័យព្រៃទប់ វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល និង អនុវិទ្យាល័យព្រៃឈើទាល នៃ
ស្រុកទ្រាំង ខេត្តតាកែវ បានចូលរួមស្តាប់ និងស្វែងយល់បទឧទ្ទេសនាមស្តីអំពី « សាលាក្តីខ្មែរ
ក្រហម » នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១១ ក្រោមអធិបតីភាពឯកឧត្ដម សុខ ផេង រដ្ឋលេខាធិការ
ក្រសួងសុខាភិបាល ។
បទឧទ្ទេសនាមនេះ ធ្វើឡើងដោយ លោក ឌឹម សុវណ្ណរុំ និង លោក នេត្រ ភក្រ្តា មន្រ្តីសាលា
ក្តីខ្មែរ ។ បន្ទាប់ពីបទឧទ្ទេសនាម យុវជន និងសិស្សានុសិស្ស បានលើកជាសំណួរយ៉ាងផុល
ផុសទាក់ទង ទៅនឹង ប្រធានបទនេះ ដោយសំណួរទាំងអស់ ត្រូវបានបកស្រាយយ៉ាងក្បោះ
ក្បាយដោយ មន្រ្តីសាលាក្តី ខ្មែរក្រហម ទាំងពីររូបខាងលើ ។