លោក អៀង អូននី ដឹកនាំអាជ្ញាស្រុក យុវជនស្ម័គ្រជួយជុសជុល តុបាក់បែក ជូនសិស្សានុសិស្ស


រសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១២ លោក អៀង អូននី អភិបាលរងខេត្តតាកែវ បានដឹកនាំអាជ្ញាស្រុក យុវជនស្ម័គ្រ ដែលបានចុះវាស់ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ យុវជនកាយរិទ្ឋិ យុវកាកបាទក្រហម ជួយជុសជុល តុបាក់បែក ជូនសិស្សានុសិស្ស នៅអនុវិទ្យាល័យអង្កសង្កែ និងបានឧត្តម្ភថវិកា ប៊ីច សៀវភៅ សិស្សានុសិស្ស និងថវិកាមួយចំនួនដល់សាលា ផងដែរ ។ កម្មវិធីនេះប្រារព្ឋធ្វើនៅអនុវិទ្យាល័យអង្កសង្កែ ស្ថិតក្នុងភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
74093_314955178606046_1347458568_n 182326_314955188606045_1110889803_n 419526_314955235272707_1132320239_n