ពិធីជប់លៀងអាហារសាមគ្គី ដើម្បីអបអរការបញ្ចប់បេសកម្មប្រកបដោយជោគជ័យ និងវិរភាពនៅតំណាក់កាលទី១ និងដើម្បីជាការជូនដំណើរការទៅលេងគេហដ្ឋានប្រចាំខែ របស់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ក្រុម ៩២,៩៣,៩៤ ។
ពិធីនេះប្រារព្ឋធ្វើនៅថ្ងទី២៥ ខែធ្នូ ឆ្នាំ២០១២ ដោយមានការអញ្ជើញចូលរួម និងឧបត្តម្ភគាំទ្រពី :
១. ឯកឧត្តម ស្រី បេន អភិបាលខេត្ត : ភេសជ្ជៈ សម្រាប់កម្មវិធីទាំងមូល
២. ឯកឧត្តម សុខ ពុទ្ឋិវុធ ប្រធានសហព័ន្ឋសមាគមយុវជនកម្ពុជាខេត្ត និង លោក ឡាយ វណ្ណៈ ប្រធានក្រុមការងារយុវជនខេត្ត : ក្រុមតន្ត្រីយុវជន
៣. ឯកឧត្តម ស៊ុន ហ៊ួរ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្រ្តី : គោដុត០២ ពពែដុត០១ ព្របទាំងឧបត្តម្ភផ្សេងៗទៀត ។